រឿងត្រពាំង២ដើម
2-រឿងមនុស្សធម៌: បើគេលួចរបស់យើង ហើយយើងមិនប្ដឹង មានន័យថាយើងអនុគ្រោះ អាចមកពីការអាណិត ស្រលាញ់ យោគយល់ ភ័យខ្លាច។ល។
- បើគេលួចយើង តើអារម្មណ៍អ្នកបែបណា? ស្ដាយ ខឹង ស្អប់ ហួងហែងរបស់។
- តើអ្នកត្រូវធ្វើបែបណា? ប្ដឹង ចាប់ ស្ដីបន្ទោសចោរ។
- តើខុសឬត្រូវ? ចោរជាអ្នកលួចជាអ្នកខុស ឬម្ចាស់ទ្រព្យជាអ្នកខុសព្រោះប្រកាន់ច្រើន រឿងតូចតាចសោះ។
- ទំពាំង២សោះ ចិត្តអាក្រក់ណាស់ ចែកគ្នាញ៉ាំមិនបាន។ សប្បុរសធម៌កើតចេញពីការឱ្យទានដោយធម៌ បើម្ចាស់មិនមានសទ្ធាក៏មិនខុសដែរ គេមានសិទ្ធិឱ្យឬមិនឱ្យ។
- តែអ្នកលួចតិចក្ដី ច្រើនក្តីក៏ជាការលួច។
- អំពើទាំងនេះមិនគួរត្រូវបានគេសាទរទេទោះហេតុផលណាក៏ដោយ។
- កុំប្រើលេសខ្លួនក្រ ធ្វើអោយយើងក្លាយជាមនុស្សអាក្រក់។ របស់តិចតួចចង់បានសុំគេទៅ កុំលួចព្រោះវាបាប។ សុំគេ បើគេមិនអោយ ជាសទ្ធារបស់គេ គេមានសិទ្ធិលើទ្រព្យរបស់គេ។ សុំអ្នកផ្សេងដែលគេចិត្តបាន បើយើងក្រពិត ទីទាល់ពិត។
- ចុះអ្នកដែលឧបត្ថម្ភដល់អ្នកលួចគេវិញខុសទេ? ខ្ញុំគិតថាមិនខុសទេបើគេមើលឃើញថា គាត់ជាមនុស្សទីទាល់ក្រពិតមែន។ ទង្វើរបស់គាត់ក្រាន់តែដោះទាល់ប៉ុណ្ណោះ។
- ប៉ុន្តែសូមប្រយ័ត្ននូវសប្បុរសធម៌ខុសពីរយ៉ាង ទី១ សប្បុរសធម៌ក្រែងក្លាយ៖ ព្រោះចង់បានមុខមាត់ពេលមានរឿងល្បី ចង់ឱ្យខ្លួនល្បីដែរ ជួយគេមានគោលបំណងចង់ល្បី ។ ទី២សប្បុរសធម៌ខុសពេល: ខណៈពេលដែលអ្នកណាម្នាក់កំពុងប្រព្រឹត្តខុស តែត្រូវបានគេឧបត្ថម្ភ ជារឿងដែលមហាជនស្ដាប់ឱ្យជ្រៅបន្តិចទៅដូចជាមិនទំនង។
***ផលអាក្រក់នៃសប្បុរសធម៌ខុសគឺ***
- បុគ្គលដែលអ្នកប្រព្រឹត្តខុស គិតថាខ្លួនមិនមានកំហុស អាចបន្តប្រព្រឹត្តខុសជារើយៗព្រោះធ្លាប់ត្រូវបានគេលើកលែងហើយ លើកទឹកចិត្តទៀត។
- អ្នកដ៏ទៃដែលក្រអាចនិងប្រព្រឹត្តតាមបុគ្គលនោះ ព្រោះមានមេរៀននេះជាសំអាង។
- ក្មេងវិភាគរឿងមិនត្រូវទេ មិនដឹងថាមួយណាជារឿងត្រឹមត្រូវ។ វាអាចជះឥទិ្ធពល និងជាគំរូអាក្រក់ដល់អ្នកដ៏ទៃ។
- បាក់ទឹកចិត្តដល់ម្ចាស់ទ្រព្យដែលត្រូវបាត់បង់ហើយ ត្រូវគេមើលងាយ។
***សរុបមកសំណេរនេះចង់បានអ្វី?***
- អ្នកធ្វើខុសត្រូវទទួលខុសត្រូវចំពោះទង្វើ (អាចជាការប្រមាន ការចុះកិច្ចសន្យាឈប់ប្រព្រឹត្ត សុំទោសម្ចាស់ទ្រព្យ...)
- បើគាត់ក្រ មានសប្បរសធម៌ជួយគាត់ ដើម្បីកអោយគាត់លំបាក និងមានដើមទុនទុករកស៊ីជាដើម។
- ម្ចាស់ទ្រព្យ មិនមានកំហុសអ្វីច្រើនទេក្រៅពី ចិត្តមិនសូវបាន មិនចេះចែករំលែក តែជាសិទ្ធិរបស់គាត់ទេ។
***នៅគ្រាន់តែជាការចែករំលែក បើខុសឆ្គងសូមជួយផ្ដល់យោបល់***
- Hits: 302